ជនសង័្សយ២នាក់ ឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ នៅ ក្នុងក្រុងបាត់ ដំបង ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
311

ខេត្តបាត់ដំបង ៖ ជនសង័្សយចំនួន០២នាក់ ធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ នៅ ក្នុងក្រុងបាត់ ដំបង ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ឃាតខ្លួនបាន កាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្តបាត់ ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះហែម សុខអៀង ភេទ ស្រី អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិទួល តាឯកសង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។

ក្នុងនោះ សម្ភារៈបាត់បងរួមមាន៖

- កាបូបស្ពាយ ពណ៍ខ្មៅ ចំនួន០១

-ប្រាក់រៀលចំនួន ៩០,០០០រៀល (ប្រាំបួនម៉ឺនរៀល)

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការ ដ្ឋាននគរ បាលក្រុង បាត់ដំបង បានដឹកនាំធ្វើការ ស្រាវ ជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឃាត់ ខ្លួនជនសង័្សយចំនួន០២នាក់ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរ ចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ។

ជនសង្ស័យទាំង២នាក់រួមមាន៖

១-ឈ្មោះ សឺម សីហាភេទប្រុស អា យុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ស្រុកសង្កែខេត្តបា ត់ដំ បង។

២-ឈ្មោះ រស់ សុផានិតភេទប្រុស អា យុ ២១ឆ្នាំ មានទីលំនៅភូមិចុងឆ្ដោរឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។

ទន្ទឹមនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូត ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ចំនួន០១គ្រឿង ដែលជិះធ្វើសកម្មភាព , មួកសុវត្ថិភាព ពណ៌ខ្មៅចំនួន ០១ និងស្បែកជើងផ្ទាត់ម៉ាកខេមបូ ពណ៌ខៀវ ចំនួន០១គូរ។

នៅចំពោះការសាកសួររបស់សមត្ថកិច្ច ជនសង័្សយទាំង២នាក់បានឆ្លើយ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះនៅចំណុចខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរ បាលក្រុងបា ត់ ដំបងបានរៀបចំកសាងសំ ណុំរឿងបញ្ជូន មកកាន់រិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់ ៕ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram