រថយន្តធន់ធំចាក់ស៊ីម៉ង់ត៍មួយគ្រឿង បើកបត់ខុសបច្ចេកទេសជ្រុលឡើងឃឿនផ្លូវ កល់ជាប់ទៅមុខលែងរួច
សន្តិសុខសង្គម
233

រាជធានីភ្នំពេញ ៖ រថយន្តធន់ធំចាក់ស៊ីម៉ង់ត៍មួយគ្រឿង ត្រូវបានកល់ជាប់នឹងឃឿនផ្លូវទៅមុខលែងរួច ខណៈបើកខុសបច្ចេកទេសបត់មួយទំហឹង តែសំណាងល្អមិនមានរបួសដល់អ្នកដំណើរនោះទេ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធន់ធំជារថយន្តចាក់ស៊ីម៉ង់ត៍នៅអាគារដែលខ្ពស់ ពាក់ស្លាកលេខ ភ្នំពេញ 5A-2361 ដោយធ្វើដំណើរតាមតាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំឡើងទៅផ្លូវលេខ២៧១ ប៉ុន្តែតែកុងរថយន្តទំនងបើកបត់ខុសបច្ចេកទេស ក៏ទាញចង្កូតមិនផុតជ្រុលឡើងឃឿនផ្លូវ មួយទំហឹង កុលជាប់ទៅមុខលែងរួច ប៉ុន្តែពិតសំណាងល្អគឺមិនបានបណ្តាលអោយមាននរណាម្នាក់ឬអ្នកដំណើររងរបួសនោះទេ ។

ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕


Telegram