មុខសញ្ញា ឆបោកប្រាក់តាមវីង យ៉ាងសកម្មម្នាក់ យកឈ្មោះថ្នាក់ដឹកនាំ និង ឧកញ៉ា ឆបោកគេ ឯង ត្រូវសមត្ថកិច្ចខេត្តកំពង់ធំ បកស្បែកមុខបាន
សន្តិសុខសង្គម
513

ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ ជាស្ត្រី ដែលជាមុខសញ្ញា ឆបោកប្រាក់តាមវីង យ៉ាងសកម្ម ដោយយកឈ្មោះថ្នាក់ដឹកនាំ និង ឧកញ៉ា ឆបោក ប្រាក់ពីគេគ្រប់គ្នា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ វែកមុខ និងបង្រ្កាប ដោយបានការសហការល្អពីកម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ រុន ស្រីអូន ជាមុខសញ្ញាឆបោកប្រាក់តាមវីង wing យ៉ាងសកម្ម ។

ក្នុងនោះ លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦-១៧ ខែមិថុនា ២០២១ គាត់បានបោកអ្នកនៅខេត្តកំពង់ធំម្នាក់ អស់22,000$ តាមការស្រាវជ្រាវ មានជនរងគ្រោះច្រើនទៀតនៅតាមបណ្តាខេត្តផ្សេង ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 



Telegram