សូមប្រយត្ន័! សមត្ថកិច្ចចាប់ខ្លួនគ្រូរំដោះគ្រោះ និងព្យាបាលជំងឺ ម្នាក់ ខណៈប៉ុនប៉ងរំ.លោ.ភ.និងប្រ.ទូ.ស្ត.កេរ្តិ៍.ខ្មា.ស់ លើមនុស្សចាស់ក្មេង២
សន្តិសុខសង្គម
369

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ជាគ្រូរំដោះគ្រោះ និងព្យាបាលជំងឺ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ខណៈប៉ុនប៉ងរំ.លោ.ភ.និងប្រ.ទូ.ស្ត.កេរ្តិ៍.ខ្មា.ស់ លើមនុស្សចាស់ក្មេង២ ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ មិន ស៊ីថា (ហៅឆា) ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ ជាគ្រូដោះគ្រោះ ព្យាបាលជំងឺ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ ទៅលើជនរងគ្រោះ ១.ឈ្មោះ ម .ល ភេទស្រី អាយុ ០៩ឆ្នាំ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល ២.ឈ្មោះ រ .រ ម ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ មិន ស៊ីថា (ហៅឆា) បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ខ្មាស់ ទៅលើជនរងគ្រោះទាំង ២នាក់ខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយនៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ៕



Telegram