ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួន ក្រោយយកកាំបិត ភ្ជង់ យក ម៉ូតូ និង ទូរស័ព្ទ ដៃ ពីប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុច ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ ឈ្មោះ ឡាច ងួន យី ភេទប្រុស អាយុ ២២ ឆ្នាំ មាន ទី លំនៅ ភូមិ ១៣ មករា សង្កាត់ ព្រែក ព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាក សួរស្រាវជ្រាវ ។
មូលហេតុដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញារូបនេះ គឺបន្ទាប់ពីមុខសញ្ញាខាង លើ និងបក្ខពួកគេ បានធ្វើសកម្មភាពដោយប្រើប្រាស់ កាំ បិត ភ្ជង់ យក ម៉ូតូ និង ទូរស័ព្ទ ដៃ ពី ជនរងគ្រោះ ឈ្មោះ ឃុយ ចាន់ ដារ៉ា វត្តី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិ រតនៈ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០ ២១ វេលាម៉ោង ប្រមាណ ០៤និង០០ នាទី នៅ ចំណុ ច ភូមិ អូរដំបង ឃុំ អូរដំបង ២ ស្រុកសង្កែ ខេត្ត បាត់ដំ បង និងបានធ្វេីសកម្មភាពដោ យ ប្រើប្រាស់ កាំ បិត ភ្ជង់ យក ទូរស័ព្ទ ដៃ ម៉ាក HUAW EI ពណ៌ មាស ពី ជនរងគ្រោះ ឈ្មោះ ព្រួញ សុ ភក្រ្ត័ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ ១៣ មករា សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង កាលពី ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០ ២១ វេលាម៉ោង ០២និង៣០ នាទី នៅ ចំណុច ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ ដំប ង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្តើមពីការសាកសួរស្រាវជ្រាវ នេះ ជនសង័្សយ ខាងលើបានសារភាពអំពីសកម្មភាពរបស់ខ្លួន រួមជាមួយនឹងបក្ខពួកម្នាក់ទៀត ដែលរួមគ្នាធ្វើសកម្មភាព លុះនៅវេលា ម៉ោង ១០និង៤៨ នាទី ថ្ងៃ ដដែល នេះសមត្ថកិច្ចបានសម្រេចនាំខ្លួនបក្ខពួកគេនោះម្នាក់ទៀត នៅ ចំណុច បន្ទប់ជួល ស្ថិតក្នុង ក្រុមទី ០៥ ភូមិ អូរតាគាំ៣ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង គឺឈ្មោះ សារ៉ម លី ហៅ ជីន ភេទប្រុស អា យុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ ដាំស្ពៃ សង្កាត់ ស្លា កែត ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត ៖
- ម៉ូតូ ម៉ាក ហុងដា ឃ្លីក ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ គ្មាន ស្លាកលេខ ០១ គ្រឿង ( ជា របស់ ជនរងគ្រោះ )
- ទូរស័ព្ទ ដៃ ម៉ាក HUAWEIពណ៌ មាស ០១ គ្រឿង ( ជារបស់ ជនរងគ្រោះ )
- ដំបង ដែក ពណ៌ ខ្មៅ ០១ ដើម
- កាំបិត កែច្នៃ ដង ដែក ០១ ដើម
- ឧបករណ៍ សម្រាប់ ប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន
- ប្រាក់ ដុល្លា ក្លែងក្លាយ មួយ ចំនួន។
បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំ ក សា ងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី -ច្បាប់៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង