រាជធានីភ្នំេពញ ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងផែស្ងួត សូ ងួន តាមបណ្តោយផ្លូវ២៧១ ក្រុម១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងលោកឧកញ៉ា សូ ងួន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាម្ចាស់ឃ្លាំង ចំពោះមូលហេតុ នៃការឆាបឆេះ កំពុងតែធ្វេីការស្រាវជ្រាវ។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ឃ្លាំងសង់ពីថ្មបេតុងប្រក់សង្ក័សី ដែលមានទំហំ ៣០ម៉ែត្រ គុណ ៨០ម៉ែត្រ ខូចខាតឆេះឃ្លាំងស្តុកទំនិញគ្រប់មុខ ទំហំ ៣០ម៉ែត្រ គុណ ៨០ម៉ែត្រ ចំនួន ១ឃ្លាំង រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ១២៦ឡាន ស្មើ ៨៤៦ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេី ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ ទឹកអស់ ២១ឡាន ស្មេី ១២៦ម៉ែត្រ គូប, រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេី ៨ម៉ែត្រ គូប, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៥ឡាន ស្មេី ៣០ម៉ែត្រ គូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២និង០០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕ប្រភពកពីការិយាល័យបង្ការពន្លត់អគ្គីភ័យនងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ