រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយដៃជា.ប់ចំ.ណ.ងពីក្រោយ កាលពីវេលាម៉ោង ៦ និង១០នាទី យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ភ្លើ វ៉ាន់នី ( ហៅតានី) អាយុ៤២ឆ្នាំ មុខរបរដើរើសអេតចាយ ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ជាកំលោះចាស់ និងមានសតិមិនគ្រប់។ លុះមុនពេលកើតហេតុ មិនឃើញបុរសខាងលើដើរចុះឡើងដូចសព្វដង ក៏អឺតមើលនៅយ៉ខាងមុខផ្ទះដែលមានបាំងវាំងននជិត ស្រាប់តែឃើញចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ថែមទាំងដៃជាប់ចំណងមកក្រោយទៀត ក៏មានការមានភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានចងខ្សែព័ទ្ធទីតាំងកើតហេតុ ទុកជូនក្រុមគ្រូពេទ្យជំនាញចុះមកយកសំណាក ជាលទ្ធផលសពតានីអវិជ្ជមានកូវីត១៩ ទើបប្រគល់ជូនសមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យទៅលើសព ឃើញថា សពពិតជាស្លាប់សារចងកខ្លួនឯងពិតមែន មិនមែនជាករណីឃាតកម្មនោះទេ ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕