រថយន្តម៉ាក Tundra មួយគ្រឿងរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ នៅផ្លូវ ៣៧១
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក Tundra មួយគ្រឿង បើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយត្ន័ បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Tundra មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-0419 បើកបរដោយបុរសម្នាក់ ពីកើតមកលិច ដល់ចំណុចផ្លូវ ៣៧១ ក៏បានរេចង្កូតបុកទុកចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មាននរណាម្នាក់ រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យម្ចាស់រថយន្តធ្វើការដោះស្រាយសងសំណងទៅម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងផងដែរ ៕