នារីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ .ស្លា.ប់ក្នុងបន្ទប់ជួល ក្រោយបានទៅផឹកស្រានៅអរិយក្សត្រ និងឃើញផុសStory សេដ រយៈពេល៣ថ្ងៃជាប់គ្នា
សន្តិសុខសង្គម
726

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ជួល ក្រោយបានទៅផឹកស្រានៅអរិយក្សត្រ និងឃើញផុសStory សេដ រយៈពេល៣ថ្ងៃជាប់គ្នា បង្ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អា ម៉ុម ហៅ ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ ធ្វើការតាមហាងផឹកស៊ី មានស្រុកកំណើត ឯស្រុកបាទី ខេត្តតាកែវ ដោយបានស្លាប់តាំងពីម៉ោង ៨យប់មកម្ល៉េះ លុះនៅព្រឹកឡើងទើបទទួលបានដំណឹង ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបាន បញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងបើតាមការបំភ្លឺ មុនពេលកើតហេតុនារីរងគ្រោះ បានទៅផឹកស្រានៅអរិយក្សត្រ និងផុសស្ដរីសេដរយ:ពេលបីថ្ងៃជាប់គ្នា ហើយឲ្យមិត្តភក្តិនាំទៅចាក់សាក់រូបនាគ តែមិត្តថា ចាំស្អែកចាំនាំទៅ លុះយប់ឡើងចូលទៅសួរនាំ រឿងហូបបាយទឹកហើយឫនៅ មិនឮឆ្លើយតបសោះ ក៏អង្គុយចុះរួចយកដៃស្ទាបអង្រួន ស្រាប់តែឃើញរឹងដៃរឹងជើងស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ និងបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕មេសា



Telegram