រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបែនដឹកថ្មបើកបរលឿនគេចម៉ូតូនៅខាងមុខរ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់អស់មួយដើមសំណាងមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៤០ នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មមួយគ្រឿងម៉ាកHINOពណ៌សពាក់ស្លាកលេខAT21-3-1878 មានរឺម៉កពណ៌ខៀវបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿងធ្វើដំណើរស្របគ្នាមិនបានស្គាល់ម៉ាកក៏រ៉េចង្កូតឡើងលើសួនបុកបង្គោលភ្លើងបាក់អស់មួយដើមនឹងខូចខាតសួនច្បាលម្អរទ្រូងផ្លូវសំណាងមិនបណ្ដាលឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិត្យទីតាំងកន្លែងកើតហេតុឃើញថារងការខូចខាតទ្រព្យសម្បត្តិសាធារណៈនឹងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។មេសា