រាជធានីភ្នំពេញ ៖ ក្រុមចោរទាក់ឆ្កែ ១០នាក់ ជិះម៉ូតូ៥គ្រឿង ដើរធ្វើសកម្មភាពទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាន៥ក្បាល ដាក់ចូលការ៉ុង តែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វារ កំពុងល្បាតឃើញជាក់ស្តែងក៏ដេញចាប់ក្រុមចោរទាំងនេះ បានបើកម៉ូតូរត់យ៉ាងប្រផាប់ប្រភីង តាមផ្លូវជាតិលេខ៦A។
អ្វីសំខាន់ ក្រុមចោរទាក់ឆ្កែទាំងនោះ មិនខ្លាចញញើតនឹងសមត្ថកិច្ចនោះទេ បែរជាយកជំពាមកៅស៊ូ កែច្នៃបាញ់គ្រាប់ថ្ម មកលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រ..បួសថែមទៀត កាលពីវេលាម៉ោង ២និង ៤៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចុងក្រោយអស់លក្ខណ៍ ទោះរត់យ៉ាងណា ក៏រត់គេចមិនផុតពីកម្លាំងសមត្ថកិច្ច ដោយចាប់ខ្លួនបាន ២នាក់ភ្លាមៗ រួមទាំងវត្ថុតាងមួយចំនួន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ដោយកម្លាំងសមត្ថកិច្ច បានធ្វើការល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ១០នាក់ ជិះម៉ូតូ៥គ្រឿង បានធ្វើសកម្មភាពទាក់ឆ្កែ បានសម្រេច៥ក្បាល រួចច្រកចូលក្នុងបាវបម្រុងនិងជិះរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វារ កំពុងល្បាតឃើញជាក់ស្តែង ដេញចាប់ក្រុមចោរទាំងនេះ ដែលបើករត់យ៉ាងប្រផាប់ប្រភីង តាមផ្លូវជាតិលេខ៦A មិនតែប៉ុណ្ណោះ ក្រុមចោរទាក់ឆ្កែទាំងនោះ មិនខ្លាចញញើតនឹងសមត្ថកិច្ចនោះទេ បែរជាយកជំពាមកៅស៊ូ កែច្នៃបាញ់គ្រាប់ថ្ម បាញ់មកលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រ..បួសថែមទៀត ។ ចុងក្រោយអស់លក្ខណ៍ ទោះរត់យ៉ាងណា ក៏រត់គេចមិនផុតពីកម្លាំងសមត្ថកិច្ច ដោយចាប់ខ្លួនបាន ២នាក់ភ្លាមៗ រួមទាំងវត្ថុតាងមួយចំនួន ។ ដោយជនសង្ស័យទាំង២នាក់នោះ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ។ ចំណែកឯបក្ខពួកជនសង្ស័យជាច្រើននាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនសង្ស័យទាំង២ នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានជ្រោយចង្វារ ធ្វើដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕