រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោងរម៉កធុនធំដឹកផ្លែឈើ មួយគ្រឿង សង្ស័យបើកបរខ្វះការប្រុងប្រយត្ន័ បានបុករថយន្តសំរាមពីក្រោយ បណ្ដាលក្រឡាប់ផ្ងារជើងច្រង៉ាង ចាក់ផ្លែឈើចោលរាយរប៉ាយពេញផ្លូវតែម្តង តែសំណាងគ្មានអ្នករងរបួស ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៦A សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធន់ធំសណ្តោងរម៉កដឹកផ្លែឈើមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C 6661 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងរថយន្តសំរាម ដែលកំពុងតែប្រមូលសំរាមនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ពាក់ស្លាកលេខរដ្ឋ 3-1029 ត្រូវបានរថយន្តសណ្តោងរម៉កដឹកផ្លែឈើនោះ បុកពីក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយខ្លួនឯង ចាក់ផ្លែឈើចោលរាយរប៉ាយពេញផ្លូវតែម្តង តែសំណាងគ្មានអ្នករងរបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វា