រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញឱកាសល្អប្តីគេមិននៅ ធ្វើសកម្មភាពចាប់រំលោភប្រពន្ធគេរហូតបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ត្រង់ចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅរោងអេតចាយ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យមានឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅក្នុងរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះកំពុងអង្គុយក្នុងបន្ទប់ នៅរោងទិញលក់អេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ តែម្នាក់ឯង ដោយសារប្តីរបស់ជនរងគ្រោះបានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង ។ ពេលនោះជនសង្ស័យ ដែលជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះបើកទូរទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាពបៀរបៀនទៅលើនាង តែពេលនោះ ជនរងគ្រោះក៏បានខាំអណ្តាតជនសង្ស័យ និងបានសុំអង្វរជនសង្ស័យកុំឱ្យធ្វើបែបនេះ ព្រោះជនរងគ្រោះមានប្តីមានកូនរួចហើយ តែជនសង្ស័យនៅតែធ្វើសកម្មភាព និងបានប្រាប់ជនរងគ្រោះកុំឱ្យស្រែកប្រយ័ត្នខ្មាស់គេ រួចជនរងគ្រោះមិនបានស្រែកទេ ក៏ប្រឹងរើបម្រះ តែក៏ត្រូវជនរងគ្រោះធ្វើសកម្មភាពរហូតបានសម្រេច ហើយជនសង្ស័យក៏បានដើរចេញទៅវិញបាត់។
បន្ទាប់មកជនរងគ្រោះមិនបានប្រាប់ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមានការបែកបាក់គ្នាជាមួយគ្រួសារ និងខ្លាចខ្មាស់គេផង ។ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១ វេលាម៉ោង០៩និង០០នាទី ប្តីរបស់ជនរងគ្រោះបានត្រឡប់មកដល់រោងទិញលក់អេតចាយខាងលើវិញ មានការសង្ស័យទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំជនរងគ្រោះ ហើយជនរងគ្រោះក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹង ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យរូបនេះ តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សាក់សំពៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ មេសា