រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ហាងមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ១:១៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២១នៅផ្ទះលេខ៤៨ ផ្លូវ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងមានឈ្មោះ ស៊ីន ថតថារ័ត្ន ភេទ ប្រុស អាយុ២៨ឆាំ្ន ។ ចំណែកមូលហេតុ បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនីពីទូរអេធីអឹម ។
ក្នុងនោះ អគ្គិភ័យនេះ បានឆេះហាងប្រភេទ ថ្មបេតុង (ទំហំ ០៨ម៉ែត្រ× ១៥ម៉ែត្រ) និងឆេះខូចខាតទូរអេធីអឹម ( ហាង PEZZO- ហាង Peaeh Tea ប្រហែល៣០% ) តែមិនបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ដោយប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ ឡាន ស្មើ នឹង ១២ ម៉ែត្រគូប ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ០១និង៤៥ នាទី រំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ