សមត្ថកិច្ចចុះស្រាវជ្រាវករណីពុលស្រា រហូតមានអ្នកស្លា.ប់ នៅស្រុកឈូក ខេត្តកំពត
សន្តិសុខសង្គម
90

ខេត្តកំពត ៖ ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីករណីពុលស្រាដែលបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

ការចុះទៅពេលនេះ គឺដើម្បីពិនិត្យ និងស្វែងរកសំណាក ដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឲ្យពុល។

ជាក់ស្តែងការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប.៕ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF


Telegram