រថយន្តកូរ៉េដឹកទំនិញ .បុ..ក.ពីក្រោយរថយន្តសណ្តោងកុងតឺន័រ គា..ប.បុរសម្នាក់.ជា..ប់.ក្នុងកាប៊ីន
សន្តិសុខសង្គម
235

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បានបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ គាបជាប់នៅក្នុងកាប៊ីន រថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ ក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត ម៉ាកកូរ៉េ ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-1306 បើកបរដោយឈ្មោះ កៅ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួសជើងធ្ងន់) បើកជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-2182 កំពុងឈប់ខូចចតនៅលើផ្លូវជាតិលេខ៤ ទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ សឿង រីម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

ក្រោយកើតសមត្ថកិច្ចបានចុះអន្តរាគមន៍នាំយកអ្នករបួសទៅមន្ទីរ និងចាត់ចែងសម្រួលចរាចរណ៍កន្លែងកើតហេតុ។ ចំណែកវត្ថុតាងនគរបាលនាំមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដោះស្រាយបន្ត៕


Telegram