រថយន្តស្លាកលេខរដ្ឋមួយគ្រឿង បុកពីក្រោយម៉ូតូ.ស្លា...ប់.បុរសម្នាក់ រួចបន្តបើករត់ តែត្រូវប្រជាពលរដ្ឋនៅទីនោះដេញតាមឃាត់បាន
សន្តិសុខសង្គម
143

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី២៨ កក្តដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកអាឡាំងឌឺឡុង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ការស្លាប់នេះ គឺបន្ទាប់ពីត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿង បុកពីក្រោយយ៉ាងពេញទំហឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង១០ នាទី ល្ងាច លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ ១ ក្រុង /ខេត្ត ព្រះសីហនុ នឹងបានព្យាយាមបើកគេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ក្របួចជាប់ បញ្ជូនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការទៅតាមនិតិវិធី។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ករណីនេះ កើតឡើងរវាងរថយន្តម៉ាក MAZDA BT50 ពណ៌ស ពាក់ផ្លាកលេខរដ្ឋ 25 2-0639 បើកបរដោយឈ្មោះ មិច ចាន់ធូ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មករចាំចំការ មានទីលំនៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិលក្រុង/ខេត្តសៀមរាប មានអ្នករួមដំណើរម្នាក់ មានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1B-5864 អ្នកបើកបរ ឈ្មោះ ងួន វាសនា ប្រុស អាយុ១៣ ភូមិ១ សង្កាត់លេខ ១ ក្រុង/ ខេត្ត ព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្តាលឲ្យ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ។

លោកបានបន្តថា ចំណែកអ្នកបើកបរ រថយន្តបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ រីឯវត្ថុតាងរថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ចំណែកសព គឺបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែក យោងតាមប្រភពសាក្សី ជាអ្នករត់ម៉ូតូឌុបក្បែរនោះ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ បើកបរដោយយុវជនម្នាក់ ពាក់អាវក្រហម ជិះម្នាក់ឯង ក្នុងទិសដៅ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿន បានបុកម៉ូតូដែលយុវជនកំពុងជិះពីក្រោយពេញទំហឹង បណ្តាលអោយប៉ើងទាំងមនុស្សនិង ម៉ូតូ បោកក្បាលស្លាប់មួយរំពេច ក្រោយបុកភ្លាម រថយន្តបង្ករពុំបានឈប់នោះទេ គឺព្យាយាមបើកចូលក្រុង តែត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញតាម នឹងបានប្តឹងសមត្ថកិច្ចដែលនៅក្បែរនោះ ទើបស្ទាក់ចាប់បាននៅចំណុចក្បែរ ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ ៕


Telegram