រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈប្រជាពលរដ្ឋរួមគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៣នាក់ ដែលគាស់ផ្ទះលួចម៉ូតូរបស់គេ តែមិនសម្រេច កាលពី វេលា ម៉ោង ១០ និង ៣០ នាទី យប់ ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ២០២១ ណុច ផ្ទះ លេខ ៣៥៥Eo ផ្លូវ ១៥០ កែង នឹង ផ្លូវ ម៉ៅ សេ ទុង ក្នុង សង្កាត់ ផ្សារ ដេប៉ូ ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុន ពេល កើតហេតុ ម្ចាស់ផ្ទះ លក់ គ្រឿងបន្លាស់ និង ជួសជុល ម៉ូតូ ដែលជាជនរងគ្រោះ បាន បិទទ្វារ ចាក់សោ ពី ក្រៅ ហើយទៅសម្រាន្តនៅផ្ទះ មួយ ទៀត ដែល នៅ ក្បែរ នោះ ។ ស្រាប់តែមាន ជនសង្ស័យ៣នាក់ បាន ដើរមក ធ្វើ សកម្មភាព គាស់ សោ ទ្វារផ្ទះ ជួសជុលម៉ូតូរបស់គាត់ ពេលនោះគាស់បានហើយ ពួកគេជនសង្ស័យបម្រុងនឹង បើកទ្វារ ផ្ទះ ចូល តែសំណាងមាន ប្រជាពលរដ្ឋ ឃើញទាន់ស្រែក ឆោឡោថាចោរៗ និងដេញចាប់បានជនសង្ស័យម្នាក់ ។ ចំណែកឯ បក្ខពួក ចំនួន ២ នាក់ ទៀត បាន រត់គេច ខ្លួន ចេញពី កន្លែង កើតហេតុ ។
ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បានចុះមកនាំខ្លួនជនសង្ស័យខាងលើ ទៅកាន់ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្សារ ដេប៉ូ ទី ២ ដើម្បី ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនបណ្តោះអាសន្ន និងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕