ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងឈួល បានសហការណ៍ជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការឈួល ស្នាក់ការត្រាច ស្នាក់ការត្រពាំងធ្មៀរ ស្នាក់ការណាមរ៉ាម ចុះល្បាតដល់ចំណុចអូររវេដែលមានលេខនិយាមកា 750451-1449068 បានរុះរើជំរុំដាក់អន្ទាក់បរបាញ់០១កន្លែងដកហូតអន្ទាក់ខ្សែកាបចំនួន៦៣ខ្សែ, លួស០១ដុំប្រវែង៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
ដោយឡែកនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការដីខ្មៅ បានសហការជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូតេ ស្នាក់ការចាស់យាំងបានដើរល្បាតដល់ត្រង់ចំនុចទូលអូជីមីត្រង់ចំណុចនិយាមកា 738880,1416783 បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ កំពុងអារឈើ និង ដាក់អន្ទាក់ឆក់សត្វ។ ក្នុងនោះក្រុមការងារបានធ្វើការដកហូតវត្ថុតាងរួមមាន៖
១-រណាយន្តម៉ាក ០៧០ ចំនួន០១គ្រឿង
២-អាគុយ៥០អំពែ ចំនួន០១គ្រឿង
៣-ម៉ាស៊ីនឆក់សត្វ ចំនួន០១គ្រឿង
៤-ម៉ូតូឌ្រីម០៨ ចំនួន០១គ្រឿង
៥-លួសឆក់សត្វប្រវែង១៥០០ម៉ែត្រ
៦-អន្ទាក់ខ្សែគោ២៦ខ្សែ
ក្រុមការងារបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់បញ្ជូនមកមន្ទីរបរិស្ថាន ដើម្បីបន្តនីតិវិធី៕