រាជធានីភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋ និងមិត្តភក្តិជួយចាប់ព្រាត ខណៈនារីជនបរទេសម្នាក់ សង្ស័យមានវិបត្តិ បានព្យាយាមរត់ចូលរថយន្ត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ជាច្រើនលើក កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ ព្រះ សីហ នុ កែង ផ្លូវ ៥៣ ក្នុង សង្កាត់ បឹង កេងកង ១ ខណ្ឌ បឹង កេងកង រាជធានីភ្នំពេញ។
តាម ប្រភព ពី ប្រជាពលរដ្ឋដែលជួយ ឃាត់ នារីខាងលើ បាន ប្រាប់ ឲ្យ ដឹង ថា មុនពេលកើតហេតុ នារី ខាងលើបាន ព្យាយាម រត់ ចូល រថយន្ត របស់ប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារ ដោយលើកទី១នៅ វេលា ម៉ោង ៨ យប់ នៅយប់ ថ្ងៃ ទី ២៨ ខែកក្កដា តែគេជួយឃាត់ទាន់យកទៅ ខុន ដូរ វិញ ។ លុះ ដល់ វេលាម៉ោង ១២ យប់ បែរជាមករត់ចូលរថយន្តម្តងទៀត តែឃាត់បានជា លើក ទី ២ លុះ ដល់ វេលា ម៉ោង ១ និង ៣០ នាទី ឈានចូល ថ្ងៃទី ២៩ ក៏មករត់ចូល រថយន្ត ម្តងទៀត តែ ត្រូវ មិត្ត ភក្ដិ របស់ នាង និង ប្រជាពលរដ្ឋ ឃាត់ ទាន់ តែលើកនេះមិនបណ្តោយឲ្យនាងនៅខុនដូម្នាក់ឯងនោះទេ ខ្លាចនាងគិតផ្តេសផ្តាស៕