ចង់យកទាំង២ ចុងក្រោយបែរជា.....
សន្តិសុខសង្គម
566

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់យំអោបកូនស្រី ទួញសោកស្រណេះប្តីរបស់ខ្លួន ក្រោយមានការទាស់ទែងគ្នា ព្រោះគាត់ចង់ការប្រព.ន្ធមួយទៀត ស្រាប់តែបានមួយថ្ងៃ ប្តីរបស់គាត់ក៏ចងកស្លាប់ ក្នុងបន្ទាប់ជួលតែម្តង បង្កការភ្ញាក់ផ្អើលនៅម៉ោង២ យប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ លួចមានទំនាក់ទំនងជាមួយស្រីថ្មីជាង ២ ឆ្នាំមកហើយ គាត់ក៏បានដឹងឮថាជាស្រីរបស់ប្ដីផងដែរ ។ លុះមកដល់ថ្ងៃមួយ ប្តីរបស់គាត់បានសុំគាត់ថានឹងយកប្រពន្ធមួយទៀត ភ្លាមនោះប្រពន្ធគាត់ក៏បាននិយាយថា គាត់ក៏ព្រមឲ្យយ កប៉ុន្តែត្រូវតែលែងលះគ្នា ប្ដីគាត់ក៏និយាយមិនព្រមលែងគ្នា គាត់ចង់យកទាំង២នាក់ លុះមកដល់ថ្ងៃកើតហេតុប្ដីរបស់ក៏បានហើយមិត្តភ័ក្កិមកស៊ីផឹកជួបជុំគ្នាក្នុងបន្ទប់ជួលមួយកន្លែង ពេលផឹកស៊ីចប់មកដល់ម៉ោង២យប់ ស្រាប់តែប្រពន្ធបើកទ្វារបន្ទប់ទឹកឃើញប្តីចងកនៅមាត់ទ្វារក៏ស្រែកឆោឡោឲ្យបងប្អូនប្រជាពលរដ្ឋជួយតែអកុសលប្តីរបស់គាត់ត្រូវបានដាច់ខ្យល់ស្លាប់ភ្លាមក្នុងបន្ទប់ជួល ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថា លី ប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួល នៅតាមបណ្ដោយផ្លូវកែវចិន្តា នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានមុខរបរជា ជាងធ្វើគ្រឿងចក្រ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់បានឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យទៅលើសាកសព រួចប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕


Telegram