រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរសម្នាក់ បានស្លាប់ខ្ទេចដៃខ្ទេចជើងយ៉ាងរន្ធត់ ក្នុងថ្លុកឈាម ខណៈជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តដែលមានឡូហ្គូ Camel Cementបុកនិងកិនអូស៥០ម៉ែត្រ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពៅ អាយុ ៣០ឆ្នាំជាង ស្នាក់នៅម្ដុំព្រែកហូរ ក្រុងតាខ្មៅ មុខរបរជានាក់ដឹងម្ហូបការ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គឺមានរថយន្តបែនដឹកដីខ្សាច់ ធន់ធំ ដែលមានឡូហ្កូ Camel Cementពាក់ស្លាកលេខ ភ្នំពេញ 3F-7419 ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានបុកម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ កណ្ដាល 1V-6271 ដែលកំពុងជិះពីជើងទៅត្បូង ក៏ត្រូវបានរថយន្តរេចង្កូតបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូស្លាប់យ៉ាងរន្ធត់ ខណៈម៉ូតូវិញ ត្រូវរថយន្តបុកអូសកិនប្រមាណជាង ៥០ម៉ែត្រ ទើបតៃកុងរថយន្ត បើកទ្វាររត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រពន្ធសពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕