បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់នៅខណ្ឌដូនពេញ
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ៖  នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤:៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំង លបលួចលាក់បើកដំណើរកា ល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតវត្ថុតាង រួមមាន: ទូរទស្សន៍ចំនួន០៣គ្រឿង កុំព្យូទ័រ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ស្រី០៣នាក់ បញ្ជូនទៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


Telegram