ស្លា..ប់ម្នាក់យ៉ាងរ.ន្ធ.ត់ ខណៈរថយន្តចំនួន២៣គ្រឿងទៀតបានឆេះខ្ទេ.ច បាញ់ទឹកអស់៩១ រថយន្ត ទើបរលត់ នៅចំណតរថយន្តរថយន្តវីរៈប៊ុនថាំ
សន្តិសុខសង្គម
449

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ ខណៈផ្សែងយ៉ាងខ្មួរខ្មាញ់បានត្របាញ់គួចខ្មៅងងឹត ឡើងលើអាកាស ដោយសារមានការឆាបឆេះរថយន្តជាច្រើនគ្រឿង នៅចំណត រថយន្តរថយន្តវីរៈប៊ុនថាំ ក្បែរគល់ស្ពានជ្រោយចង្វារ រហូតមានការស្លាប់មនុស្សម្នាក់ ។

ការឆាបឆេះនេះ កើតឡើងនៅម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងនេះ មានឈ្មោះ ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ ឆាំ្ន ជាម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។ ចំណែកមូលហេតុនៃការឆាបឆេះទ្រង់ទ្រាយធំនេះ នៅមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។

ក្នុងនោះ អគ្គិភ័យនេះ បានឆេះ នៅក្នុងដីឡូតិ៍ ទំហំ ១០០ម៉ែត្រx ២០០ម៉ែត្រ និងបានឆេះបំផ្លាញ រថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ តែប៉ុន្តែក្រោយប្រតិបត្តិការនេះបានបញ្ចប់ គឺឃើញមានសាកសពម្នាក់ បានស្លាប់ក្នុងករណីអគ្គិភ័យនេះ។

ទន្ទឹមនឹងការឆាបឆេះនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ រថយន្ត ស្មើនឹង ២៥០ ម៉ែត្រគូប និងបានប្រើរថយន្តជំនួយ អន្តរាគមន៍ពន្លត់រួមមាន ៖

- រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ២៤ ម៉ែត្រគូប ។

- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ រថយន្ដ សើ្មនឹង ៨០ ម៉ែត្រគូប ។

- រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ ម៉ែត្រគូប ។

អគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃដដែល ៕


Telegram