រថយន្តឡិចស៊ីសបោះពួយយ៉ាងលឿនចុះពីស្ពានមកពន្លះរថយន្តវីស្តូចំពាក់កណ្តាលរថយន្ត របួសធ្ងន់ស្ត្រីម្នាក់បាក់ស្មារម្ខាង
សន្តិសុខសង្គម
214

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់បាក់ដងកាំបិតនៃស្មារ ម្ខាង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡេីងដោយរថយន្តឡិចស៊ីសមួយគ្រឿងបោះពួយល្បឿនលឿនជ្រុលមកបុករថយន្តវីស្តូចំពាក់កណ្តាលយ៉ាងពេញំហឹង ចំណែករថយន្តរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ជាប់គល់ស្ពានភ្លោះកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក ឡិចសុីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2991 បើកបរដោយបុរសម្នាក់ ចុះមកពីលើស្ពានភ្លោះកោះពេជ្រ ទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចផ្លូវបំបែបជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកVisto ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-6708 បើកបរតាមបណ្តោយផ្លូវកោះពេជ្រ ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកគ្នាពេញទំហឹង ចំពាក់រថយន្តផ្នែកខាងស្តាំ បណ្តាលឱ្យកៀបជាប់ស្ត្រីម្នាក់របួសធ្ងន់ របួសធ្ងន់បាក់ឆ្អឹងស្មារម្ខាង ហេីហត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ចំណែករថយន្តទាំង២គ្រឿង រងការខូចខាតទាំងសងខាង ។

ប្រភពដដែលបានបញ្ជាក់ថា ដោយសារតែភាគីខាងរថយន្តឡិចស៊ីស បេីកបរខ្វះការប្រុងប្រយ័ត្នហេីយបេីកក្នុងល្បឿនលឿនទេីបបណ្តាលអោយឧបទវហេតុនេះកេីតឡេីង តែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងសមត្ថកិចុចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាសវែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយ៕


Telegram