សមត្ថកិច្ចខណ្ឌសែនសុខ ប្រដេញតាមចាប់បានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់តាមដងផ្លូវ
សន្តិសុខសង្គម
588

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ភ្លាមៗតែម្តង បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចរួចជិះរត់គេចខ្លួនតែរត់មិនរួចកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣១ ខែកក្តដា ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងមួយកន្លែង នៅតាមបណ្តោយផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី០១ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ(ហួរ) ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទី០២មាន ឈ្មោះ សៀង សុភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរតាមបណ្តោយ ផ្លូវ២០១១ កែងផ្លូវសម្តេច ជាស៊ីម ស្រាប់តែលិចមុខនៅជនសង្ស័យចំនួន ០៣ នាក់ ម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់ ដែលកំពុងធ្វើដំណើរ បានសម្រេចរួចជិះរត់គេចខ្លួន ស្របពេលដែលកម្លាំងសមត្ថកិច្ចនៃខណ្ឌសែនសុខ កំពុងតែល្បាតក៏ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើក៏ កម្លាំងសមត្ថកិច្ចការធ្វើការប្រដេញចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២ នាក់រួមនិងម៉ូតូ០២ គ្រឿង។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល សម្ភារៈបាត់បង់របស់ជនរងគ្រោះមានដូចជា កាបូបស្ពាយ០១ លុយខ្មែរ៦០០,០០០រៀល និង ទូរសព្ទ័ដៃណូគារចុចពិល០១គ្រឿង ។

ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូចំនួន០២គ្រឿង ទី០១ ម៉ាកនិច ពណ៌សលយខៀវ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IL-2091 ទី០២ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IQ-2754 ដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ កំពុងតែធ្វើការសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បី ចាត់ការតាមនិតិវិធីច្បាប់។ មេសា


Telegram