ម្ខាងស្មានថា ដឹកប្រ.ព.ន្ធខ្លួនចូលផ្ទះសំណាក់ ចាំស្ទា.ក់វា.យ , ម្ខាងទៀតស្មានថាជាចោរវា.យ.ប្ល.ន់ វា.យ.គ្នា.ប្រ៉ា.វ ទាំងកណ្តាលយប់
សន្តិសុខសង្គម
582

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈបុរសម្នាក់ បានយកដំបងស្ទាក់ចាំវាយបុរសម្នាក់ទៀត ដែលជិះម៉ូតូចូលផ្ទះសំណាក់ ចំប៉ីមាស ព្រោះស្មានថានាំប្រពន្ធខ្លួនចូលក្នុងផ្ទះសំណាក់ តែត្រូវបុរសដែលជិះម៉ូតូនោះគេចផុតស្រែកឲ្យគេជួយ និងព្រួតវាយវិញបណ្តាលឲ្យបែកក្បាល ព្រោះស្មានថាជាចោរវាយប្លន់ ។

ការយល់ច្រឡំគ្នា បង្កជាហិង្សារវាយតប់គ្នានេះ បានកើតឡើងនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ កែវ ចិន្តា ក្នុង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីបុរសដែលត្រូវគេវាយបែកក្បាល បានឲ្យដឹងថា ខ្លួនអាយុ៤០ឆ្នាំ មានប្រពន្ធអាយុ២៥ឆ្នាំ ហើយមុនពេលកើតហេតុ បានបាត់ប្រពន្ធពីផ្ទះ ទាក់ទងក៏មិនបាន ហើយមានគេមកប្រាប់ខ្លួនថា បានឃើញយុវជនម្នាក់ដឹកប្រពន្ធរបស់ខ្លួនចូលផ្ទះសំណាក់ ខ្លួនប្រច័ណ្ឌក៏យកដំបងទីប ប្រវែងជាង១ម៉ែត្រ មកស្ទាក់ចាំយុវជនរូបនោះ ។ លុះមួយភ្លែតក្រោយមក ក៏ឃើញយុវជនខាងលើ ដែលមានភិនភាគដូចគេប្រាប់ បានជិះម៉ូតូចូល ទើបយកដំបងទីបនោះ វាយសំពង តែគេចផុតមិនត្រូវ ហើយក៏ផ្អើលដល់អ្នកផ្សេងទៀតមកព្រួតវាយគាត់បែកក្បាលតែម្តង ។

ដោយឡែក យុវជនដែលត្រូវបុរសខាងលើ ស្ទាក់ចាំវាយនោះវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនមិនដែលស្គាល់នឹងបុរសខាងលើឡើយ ហើយខ្លួនបានជិះម៉ូតូមកលេងមិត្តភក្តិដែលធ្វើការក្នុងផ្ទះសំណាក់នេះ ព្រោះខ្លួនធ្លាប់ធ្វើការនៅទីនោះកាលពីមុន ស្រាប់តែជិះមកដល់ក្លោងទ្វា ក៏មានបុរសម្នាក់ បានកាន់ដំបងទីប មកវាយសំណាងគាត់តែម្តង ទើបស្រែកឆោឡោឲ្យអ្នកនៅខាងក្នុងជួយ ហើយក៏ព្រួតវាយវិញ បណ្តាលឲ្យបែកក្បាលតិចតួច ព្រោះស្មានថាជាចោរវាយប្លន់យកម៉ូតូ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបាននាំភាគីទាំងសងខាង ទៅធ្វើការសាកសួរ ដំណើររឿង និងដោះស្រាយគ្នាបន្តទៀត តែពេលនេះបានបញ្ចប់រឿងនឹងគ្នាហើយ ៕


Telegram