ខេត្តកោះកុង ៖ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម ដែលបង្ហោះនៅវេលាម៉ោង ២ និង៥៨នាទី រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យជំនន់ទឹកភ្លៀងហូរផ្តាច់ផ្លូវលំ ចំនួន ០២ខ្សែ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំដងពែង ស្រុកស្រែអំបិល បណ្តាលឲ្យរងការខូចខាត ៕