រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកជាមួយនិងរថយន្តព្រុស ពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ចំណែកមនុស្សរងរបួសស្រាល នៅម៉ោង១រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីអ្នកបើកបររថយន្តព្រុស បានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿង ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-9328 បើកបរតាមបណ្ដោយផ្លូវ ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-9869 មកបញ្ច្រាសទិសគ្នា បើកគេចពីរឺម៉កបត់ពីមុខ ជ្រុលមកបុករថយន្តគាត់ពេញទំហឹង បណ្ដាលឲ្យរថយន្តនឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកជិះម៉ូតូរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការគូសវាស់វែង យកម៉ូតូនិងរថយន្តដាក់អែបខាងបញ្ចៀសការកកស្ទះចរាចរណ៍ ទុកពេលឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបានព្រមចេញថ្លៃជួសជុលរថយន្តចំនួនពាក់កណ្ដាលទៅឲ្យភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ មេសា