ស្រ្តីម្នាក់បើករថយន្ដព្រូស សង្ស័យលឿនពេក បុ.កបង្គោលភ្លើងហោះ ចូលការដ្ឋានសាងសង់មួយកន្លែង គា.បជា.ប់ក្នុងរថយន្ត
សន្តិសុខសង្គម
445

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បើករថយន្ដព្រូសមួយគ្រឿង សង្ស័យក្នុងល្បឿនលឿន បុកបង្គលភ្លើងហោះ ចូលការដ្ឋានសាងសង់មួយកន្លែង បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BG-4152 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យដាច់ ចំនួនមួយដើម បាក់កាត់ទទឹងផ្លូវ ហើយមិនទាន់អស់ល្បឿន ក៏បានបុកទម្លុះចូលក្នុងការដ្ឋានកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្ត្រីអ្នកបើកបររថយន្តគាបជាប់នៅក្នុងរថយន្ដ រងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់៕


Telegram