មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនបុរស៣នាក់ រឹបអូសបានថ្នាំញៀនជាង១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
94

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ ។

ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្តែងវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបានជនសង្ស័យ នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖

១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។

២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។

៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g និងជញ្ជីងថ្លឹង ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕ Anti-Drug Department


Telegram