ខេត្តបាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយជះ និងបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ៣ និង៤០នាទី រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្រុមទី០៥ ភូមិអូរគគីរ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៤ម៉ែត្រ x៥ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ស័ង្កសី និងឆេះរោងត្រាក់ទ័រ ទំហំ ៨ម៉ែត្រ x៦ម៉ែត្រ របស់ម្ចាស់ឈ្មោះ ណាំ កប ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ ។
ទន្ទឹមនោះ អគ្គិភ័យនេះ ក៏បានឆេះ សម្ភារៈខូចខាតរួមមាន ៖
- ឆេះតុ ចំនួន ០៣
- ឆេះគ្រែចំនួន ០១
- សាឡុងចំនួន ០៣
- ឆេះពាងធំ ០៣ ពាងតូច ០២
- ឆេះកៅអីត្រាក់ទ័រ ០១
- ឆេះកង់ត្រាក់ទ័រ មួយចំហៀង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។ ចំណែក មូលហេតុ បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ។
ដោយឡែកសម្រាប់ រថយន្តពន្លត់អគ្គិភ័យវិញ ពុំបានចេញទេ ដោយសារផ្លូវឆ្ងាយ និងតូចចង្អៀតឡានចូលពុំរួច ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ