អាធំ បុកពីក្រោយអាតូច ពេញមួយទំហឹង សំណាងណាស់គ្មានអ្នករបួស
សន្តិសុខសង្គម
340

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកុងតឺន័រ បុកគូទរថយន្តអ៊ីស៊ុយស៊ុយដឹកជ្រូក បណ្តាលឲ្យខូចខាតផ្នែកកាប៊ីនមុខ ទាំងសងខាង បង្កការភ្ញាក់ផ្អើល វេលាម៉ោង១១និង០២នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ករណីនេះកើតឡើងរវាង រថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-7068 បើកបរដោយឈ្មោះ សឿន លូត ពីកើតទៅលិច (ពីភ្នំពេញចូលក្រុងព្រះសីហនុ) បានបុកគូទរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ

3A-8743 បើកបរដោយឈ្មោះ ចំរើន ក្នុងទិសដៅស្របគ្នា ពីភ្នំពេញចូលក្រុងព្រះសីហនុ បណ្ដាលឲ្យរថយន្តទាំង២ ខូចខាតផ្នែកខាងមុខដូចគ្នា ប៉ុន្តែសំណាងល្អ ពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់ឡើយ។

បើតាមប្រភពព័ត៌មានពី តៃកុងរថយន្តកុងតឺន័រ បានឲ្យដឹងថា ខ្លួនពិតជាមានកំហុស បុកគូទរថយន្តអ៊ីស៊ុយស៊ុយនេះពិតមែន ដោយសារតែខ្លួន នៅពេលបើកចុះចំណោតលោកយាយម៉ៅ បានគេចរថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុក រថយន្តដឹកជ្រូក ដែលកំពុងចតនៅចិញ្ចើមផ្លូវនេះតែម្ដង ហើយប្រសិនបើគាត់ មិនគេចរថយន្តមួយគ្រឿងទៀតនោះទេ គាត់នឹងមានគ្រោះថ្នាក់ ខ្លាំងជាងនេះទៅទៀត ដូចនេះទើបគាត់សម្រេចចិត្ត គេចពីរថយន្តមួយគ្រឿងផ្សេងទៀត ក៏មកបុករថយន្តដឹកជ្រូកនេះតែម្ដង។

ដោយឡែក ប្រភពព័ត៌មានពីតៃកុង រថយន្ត អ៊ីស៊ុយស៊ុយ បានឲ្យដឹងថា ខ្លួនជាអ្នកសាងជ្រូក ពីថៅកែ នៅផ្សារវាលរេញ ដើម្បីមកចែកចាយជ្រូកបន្តនៅក្នុងក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុ ខ្លួនគាត់ បានអែបរថយន្ត និងវាយសីយូរ សុំចត ត្រឹមត្រូវ ដើម្បីឲ្យព្រូរថយន្ត ចុះទៅទិញគោជល់ មកទទួលទាន ប៉ុន្តែខណៈពេលដែលព្រូចុះពីរថយន្ត រូបគាត់បានមើលតាមកញ្ចក់ក្រោយ ឃើញរថយន្ដ២គ្រឿង បើកចុះចំណោតយ៉ាងលឿន វ៉ាជែងគ្នា ហើយក៏បានមកបុកគូទរថយន្តគាត់តែម្ដង សំណាងល្អហើយ គាត់បានដឹងមុន និងទប់ចង្កូត រេទៅរកបង្គោលភ្លើង ដើម្បីគេចពីមនុស្ស ដែលលក់ដូរនៅផ្នែកខាងមុខ៕


Telegram