បុរសម្នាក់ យកដែកទៅគោះបូមទម្លាក់បែនរថយន្ត ធ្លា.ក់កិ.នគា.បជា.ប់ ស្លា.ប់យ៉ា.ងរ.ន្ធ.ត់
សន្តិសុខសង្គម
180

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាគាស់ដើម្បីជួយសង្គ្រោះ បន្ទាប់ពីបើករថយន្តបែនដឹកដី រួចបែនចាក់ដី ខណៈបែនទម្លាក់មកវិញ តែមិនធ្លាក់ ក៏ចុះទៅគោះបូមបែន ស្រាប់តែធ្លាក់ទ្រុងរថយន្តមកសង្កត់គាបជាប់ស្លាប់ភ្លាមយ៉ាងអាណោចអាធម័។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ុន កុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹកដី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុបុរសខាងលើត្រូវបានគេជួលដឹកដីយកទៅចាក់លប់ក្បែរផ្ទះដែលបានទឹកដក់ ខណៈដឹកជើងទីពីរ ក៏បានបែកដើម្បី ចាក់ដីពេលចាក់ដី រួចក៏បែនទម្លាក់ទ្រុងមកវិញ តែមិនធ្លាក់ក៏ចុះយកដែកមកគោះបូមបែន ភ្លាមនោះស្រាប់តែធ្លាក់ទ្រុងមកសង្កត់គាបជាប់តែម្តង។

ប្រភពដដែលបានបន្តថា ភ្លាមនោះស្រាប់តែមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរឃើញក៏នាំគ្នាយកដូយមកជួយគាស់ដើម្បីយកចេញ ដោយប្រើអស់ រយៈពេលជាងកន្លះម៉ោងទើបគាស់ យកជនរងគ្រោះចេញបាន តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ពិនិត្យឃើញថា គ្រោះថ្នាក់នេះ ជាការធ្វេសប្រហែសខ្លួនឯង មិនប៉ះពាល់ដល់អ្នកដ៍ទៃទើបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ មេសា


Telegram