កម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនស្ទា..វប្រុ.សស្រី១៧នាក់ ដែលល្មើសនឹងបំរាមគោចរហើយ ថែមទាំងដេ.ញវា.យត.ប់.គ្នាតាមដងផ្លូវទៀត អនុវត្តទោ.សតាមច្បាប់
សន្តិសុខសង្គម
292

រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងជា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួន ក្រុមក្មេងស្ទាវប្រុសស្រី ១៧នាក់ កាលពីវេលាម៉ោង១០ និង៥នាទី យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានប្រាប់មកកាន់ TVFB ឲ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួនក្មេងស្ទាវទាំង១៧នាក់នេះ គឺមានប្រុស១៣នាក់ និងស្រី៤នាក់ ខណៈពួកគេទាំងនេះ បានល្មើសបម្រាមគោចរ ថែមទាំងផ្គើនមិនខ្លាច ប្រមូលផ្តុំគ្នាជិះម៉ូតូវាយតប់គ្នាតាមដងផ្លូវថែមទៀត ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ខណៈមួយក្រុមផ្សេងទៀត បាននាំគ្នាជិះម៉ូតូរត់ ចូលទៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលនៅជាប់គ្នា ។

លោក ឃ្លាំង ហួត បានបន្តថា ជាក់ស្តែងក្រោយធ្វើ តេស្តរហ័សរកមេរោគ កូវីដ១៩ គឺ អវិជ្ជមាន ទាំង១៧នាក់ ប៉ុន្តែពេលទៅទៅដល់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើតេស្តទឹកនោម រកសារធាតុញៀនបន្តទៀត ។

ជុំវិញការឃាត់ខ្លួនក្មេងស្ទាវទាំង១៧នាក់នេះដែរ លោក ឃ្លាំង ហួត បានបញ្ជាក់ថា កាលៈទេសៈនេះហើយ មិនមែនជាពេលត្រូវអប់រំនោះឡើយ លោកនឹងអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែងនោះឡើយ ហើយចំពោះករណីនេះ លោកអាចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលការ តាមច្បាប់របស់កូវីដ ដែលបានចែង ព្រោះលោកចង់ឲ្យក្មេងទាំងអស់នេះកែប្រែខ្លួនឡើងវិញ ធ្វើជាក្មេងល្អ ដោយលោកសុខចិត្ត ឲ្យបងប្អូន ឬសាច់ញាតិ ខមមិន និងជេរស្អប់លោកចុះ តែសង្ឃឹមថាពួកគាត់នឹងយល់អារម្មណ៍របស់លោក ហើយថ្ងៃក្រោយងាកមកអរគុណលោកវិញ ព្រោះលោកមិនមែនអនុវត្តតែលើក្មេងទាំងនេះនោះទេ សូម្បីសាច់ញាតិរបស់លោក ក៏លោកអនុវត្តដូចគ្នា ៕


Telegram