ផឹកស៊ីជាក្រុម ចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ឃើញកងកម្លាំងទៅដល់នាំគ្នារត់អស់ សល់តែធុងបាស់
សន្តិសុខសង្គម
230

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។

ការចុះទៅឃាត់នាពេលនេះ គឺបន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ។ ភ្លាមនោះ ក្រុមការងារ បានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

ពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នារត់ អស់បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ៕


Telegram