ឃាត់ខ្លួនមនុស្សជាង១ពាន់នាក់ និង ១៨នាក់បញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និង វិធានការរដ្ឋបាល
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ មនុស្ស ចំនួន ១៣៥៤នាក់ ត្រូវ បានឃាត់ខ្លួន ក្នុងនោះ មនុស្ស ១៨នាក់ត្រូវ បានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹង ករណីល្មើស នឹងវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ យានយន្ត ចំនួន ៧៣៤គ្រឿង ក៏ ត្រូវបានឃាត់ទុក ដោយផាកពិន័យជាទឹកប្រាក់ប្រមាណជាង ៣០លានរៀល៕