រថយន្ត ឡិចស៊ីស RX450h បេីកបុកប៉ះម៉ូតូវីវ៉ា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដេកស្តូកទាំងកណ្តាលថ្ងៃ
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់និងត្រូវរថយន្តសាមុយឯកជនដឹកយកទៅសង្គ្រោះបន្ទាន់ បន្ទាន់ពីត្រូវរថយន្តស៊េរីទំនេីបម៉ាក ឡិចស៊ីសRX450h មួយគ្រឿង បេីកបរដោយស្ត្រីជនជាតិបរទេសម្នាក់បុកប៉ះពេញទំហឹងជាមួយម៉ូតូ វីវ៉ាត្រង់ចំណុចផ្លូវបែកជាបួន បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមផ្លូវ៦០៨ កែងផ្លូវR8 ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-3653 បានធ្វើដំណើតក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តស៊េរីទំនេីប មួយគ្រឿង ម៉ាក ឡិចស៊ីស RX450 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ CD-20 014 បានបេីកបរក្នុងទិសដៅពីត្បូងទៅជេីង រថយន្តក៏បានវ៉ាក់និងម៉ូតូជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូបានរងរបួសធ្ងន់ដេកស្តូកស្តឹងនៅលេីថ្នល់ទាំងកណ្តាលថ្ងៃក្តៅ។ ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក មិនបានរត់គេចខ្លួននោះទេ បានឈប់រថយន្ត ចុះមកមេីលជនរងគ្រោះផងដែរ។

ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលេី នឹងបានធ្វេីការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕


Telegram