អាជ្ញាធរចុះបិទហាង «ផ្ទះផាតធី» ក្រោយបើកទទួលភ្ញៀវឲ្យចូលហូបក្នុងហាង ល្មើសនឹងបំរាមគោចរ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឃាត់ខ្លួនមនុស្ស១៣នាក់ អនុវត្តតាមច្បាប់
សន្តិសុខសង្គម
225

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន ចុះបង្រ្កាបទីតាំង ផ្ទះផាតធី មួយកន្លែង ដែលលួចបើកឲ្យភ្ញៀវចូល ល្មើសនឹងបំរាមគោចរ និងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចរបស់សាលាខណ្ឌទួលគោក បានឲ្យដឹងថា ភោជនីយដ្ឋាន និងខារ៉ាអូខេ KTV ផ្ទះផាតធី នេះ បានបើកលក់ដូរ និងបានឲ្យភ្ញៀវចូលហូប នៅក្នុងភោជនីយដ្ឋាន ល្មើសនឹងបំរាមគោចរ និងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ លេខ ២៤៩ សសរ ទើបកម្លាំងគណៈបញ្ជាការឯកភាព របស់សាលាខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក និងអធិការនគរបាលខណ្ឌទួលគោក ធ្វើការចុះបិទហាងខាងលើបណ្តោះអាសន្ន និងឃាត់ខ្លួនមនុស្សចំនួន ១៣ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងយប់ ដើម្បីអនុវត្តតាមច្បាប់បន្តទៀត ៕


Telegram