រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយ លោកឧ.ទោ ស៊ី ផល្លា.លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ.លោក សេង ឃុនណាង នាយការិយាល័យ.មានការចូលពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសម្របសម្រួល ដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដកហូតគ្រឿងញៀនជិត៤គីឡូក្រាម នៅម៉ោង២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ០៤នាក់ រួមមាន ៖
១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។
ក្នុនោះ សមត្ថកិច្ចដកហូតបាន មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ០៣គីឡូ និង ៤៤៧.៧៩ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធីច្បាប់៕