CPU កំពុងបន្តបេសកកម្មតាមរកជ..នល្មើ..សដែល..រំ.លោ..ភ និង..ប៉ុ..ន..ប៉..ង..ស..ម្លា..ប់.ក្មេ..ង.ស្រីម្នាក់ ដោយសារមិនបានសម្រេ.ចដូចបំណង ហើយញញួរវា..យរហូតស..ន្ល..ប់ រួចខ្ទាស់គន្លឹះទ្វារពីក្រៅទុកចោល
សន្តិសុខសង្គម
611

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អង្គការ CPU បានបង្ហោះនៅម៉ោង ១២និង១៦នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចម្រុះ GOLF21 - បេសកកម្មស្វែងរកជនល្មើសនៅតែបន្ត ខណៈពេលដែលជនរងគ្រោះចេញពីមន្ទីរពេទ្យ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) មានភាពរីករាយយ៉ាងខ្លាំង ដែលអាចជម្រាបជូនអ្នកទាំងអស់គ្នាថាស្ថានភាពជនរងគ្រោះនៃបទរំលោភ និងប៉ុនប៉ងសម្លាប់ គឺកំពុងតែប្រសើរឡើង ហើយអាចចេញពីមន្ទីរពេទ្យបាន កាលពីព្រឹកមិញនេះ ( ៥សីហា ) ។

ការិយាល័យផ្តល់សេវាកម្មជូនក្រុមគ្រួសារជនរងគ្រោះ នៃអង្គភាពការពារកុមារ (CPU) នឹងបន្តតាមដានស្ថានភាពរបស់នាង និងបន្តផ្តល់ជំនួយផ្សេងៗដើម្បីធ្វើអោយប្រាកដថានាងអាចជាសះស្បើយទាំងស្រុងបាន។

បេសកកម្មស្វែងរកជនល្មើសនៅតែបន្ត ហើយធ្វើឡើងដោយក្រុមការងារចម្រុះ GOLF21 ដែលក្នុងនោះមានក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពការពារកុមារ (CPU) ហើយបានស្វែងរកជាច្រើនតំបន់ក្នុងខេត្តមួយចំនួន។ CPU មិនបោះបង់ដាច់ខាត រហូតទាល់តែយើងអាចចាប់ខ្លួនជនល្មើសនេះបាន ។

សូមបញ្ជាក់ថា CPU បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១២រសៀល មានបុរសជាអ្នកជិតខាងម្នាក់បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរមកវាយទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។

ជនល្មើសបានខ្ទាស់សោរផ្ទះទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបានឮសម្លេងស្រែករកជំនួយមកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះក្នុងស្ថានភាពធីងធោង និងមានរបួសធ្ងន់ជាច្រើនកន្លែងនៅលើផ្នែកក្បាល និងដងខ្លួន។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ កន្លែងកើតហេតុត្រូវបានកំណត់ និងសំណាកវេជ្ជសាស្រ្តត្រូវបានប្រមូលពីវត្ថុតាងដែលមាន និងពីជនរងគ្រោះ។

ដោយសារស្ថានទម្ងន់នៃរបួស អង្គភាពការពារកុមារ (CPU) បានរៀបចំបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ទាំនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយCPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានីភ្នំពេញ និងបានបង្កើតក្រុមការងារចម្រុះ GOLF21 ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើស ផងដែរ៕ Child Protection Unit


Telegram