សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់តុលាការខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ.!
ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត វេលាម៉ោង២រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស នៅបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំង២នាក់ រួមមាន ៖
១/ ឈ្មោះ សួន ប៊ុនខិច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
២/ ឈ្មោះ ទុំ សុខា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ក្នុងនោះ វត្ថុតាងដកហូតបានរួមមាន ៖
- ម៉ូតូ ចំនួន ០១គ្រឿង
- ស្បែកជើង ចំនួន ០១គូរ
- មួកប៉ារ៉ា ចំនួន ០១
- អាវពណ៌គគីរ ចំនួន ០១
- ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ៕