ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ខណៈបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញបុរសជនជាតិបរទេសម្នាក់ ច.ង.កស.ម្លា.ប់ខ្លួន យ៉ាងរន្ធត់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ កាលពីវេលាម៉ោង ១២និង៤០នាទីត្រង់ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងអាគារសាងសង់មិនទាន់រួចមួយកន្លែង ក្នុងភូមិអាចម៍មឹក សង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ។
តាមសម្ដីរបស់សមត្ថកិច្ច ដែលបានសួរនាំទៅបុរស២នាក់ ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ តែងតែឃើញបុរសជនជាតិបរទេសខាងលើ ដើរសុំលុយនិងសុំបាយគេហូប។ រហូតដល់ថ្ងៃកើតហេតុ ក៏មានប្រជាពលរដ្ឋម្នាក់បានដើរចេញមកលេងនៅខាងក្រៅអាគារ ក៏ស្រាប់តែប្រទះឃើញបុរសជនជាតិបរទេសនោះ ច.ង.ក សំយ៉ុងជើងចុះក្រោម នៅខាងក្រៅអាគារជាន់ទី០៣ ស្លា.ប់បាត់បង់ជី.វិតបាត់ទៅហើយ នឹងបន្សល់ទុកបង្វិចមួយថង់ផងដែលទើបប្រញាប់រាយការណ៍ ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤ តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចកោសលវិច្ច័យនៃស្នងការនគរបាលខេត្តព្រះសីហនុ និង អន្តោប្រវេសន៍នៃអធិការក្រុងព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យនិងអន្តរាគមន៍នៅទីតាំងកើតហេតុ បានឲ្យដឹងថា នៅក្នុងថង់ខោអាវរបស់ ស.ព បុរសជនជាតិបរទេសខាងលើពុំមាននៅអន្តសញ្ញាណនោះទេ ហើយពិតជាករណីចងកសម្លាប់ខ្លួនឯងពិតមែន ។
ចំណែកសាកសព ក្រោយពីតេស្តរហ័សពិនិត្យរកជំងឺកូវីដ១៩ លទ្ធផលគឺអវិជ្ជមាន នឹងបានដឹកយកស.ពទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបន្ត ៕