ដើរហាត់សុខៗ ដួលផ្ងារទាំងជំហរ បោកក្បាលនឹងការ៉ូឡា ស្លា..ប់.ភ្លាមៗ
សន្តិសុខសង្គម
191

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលកំពុងដើរហាត់ប្រាណជាមួយមិត្តភក្តិ ស្រាប់តែដួលផ្ងារក្រោយ នៅលើការ៉ូឡា ទាំងជំហរ បង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។

ជុំវិញហេតុការណ៍នេះ បើតាមប្រភពពីមន្ត្រីជំនាញពិនិត្យសាកសព នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយការធ្វើកោសលវិច្ច័យរួចមកថា សាកសព ជាមនុស្សប្រុស មានអាយុប្រហែលជិត៦០ឆ្នាំ ជាជនជាតិចិន ពិតជាស្លាប់ដោយសារស្លាក់ខ្យល់ ហើយបានដួលផ្ងរក្រោយ បោកក្បាលផ្នែកខាងក្រោយ ជាមួយជ្រុងនៃការ៉ូឡា បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ដោយឡែកយោងតាមប្រភព ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ក៏ដូចជាតាមរយៈកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបានឃើញមនុស្សម្នាជាច្រើ បានដើរហាត់ប្រាណ រហូតដល់វេលាម៉ោងកើតហេតុ ក៏មានជនរងគ្រោះ រួមជាមួយមនុស្សចំនួនប្រមាណ២ទៅ៣នាក់ទៀត បានដើរហាត់ប្រាណជាមួយគ្នា ស្រាប់តែជនរងគ្រោះ បានដួលផ្ងារក្រោយទាំងជំហរតែម្តង បណ្តាលឲ្យហូរឈាមរហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពីការធ្វើកោសលវិច័យរួចរាល់ សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកន្លែងតម្កល់សាកសព ដើម្បីរង់ចាំការពិនិត្យម្តងទៀត៕


Telegram