មិនគិតការពារខ្លួនពីកូវីដ បែរជាប្រមូលផ្តុំគ្នាតាមវាលស្រែ ឆ្ងាយ ឬទីឆ្ងាយស្រឡះ ដើម្បីមើលមេឃ ភ្នាល់ទឹកភ្លៀង ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ចាប់ខ្លួនបាន៥នាក់ ដកហូតរថយន្ត៣គ្រឿង និងទូរសព្ទ វិទ្យុទាក់ទង១២គ្រឿង
សន្តិសុខសង្គម
500

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរ បា ល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុមអន្ត រា គមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរ បាល ក្រុង បាត់ដំបង ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការនគរបាលក្រុង ចុះបង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ ទឹកភ្លៀង ) ចំនួន ០២ករណី ចំណុច គឺ នៅ ចំណុច ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ ដំបង និងចំណុច ក្នុង ព្រលាន យន្តហោះ ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងកាលពី វេលាម៉ោង ១៥និង១៤ នាទី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សោយសមត្ថកិច្ចបាននាំខ្លួន អ្នកប្រព្រឹត្ត ចំ នួន ០៥ នា ក់ រួមទាំងរថយន្តនិងសម្ភារៈពាក់ព័ន្ធមួយចំ នួន មក កាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង ។

ក្នុងនោះ វត្ថុតាង ដកហូតបាន រួម មាន ៖

- ទូរស័ព្ទ ដៃ ចំនួន ០៧ គ្រឿង

- វិទ្យុ ទាក់ទង ចំនួន ០៥ គ្រឿង

- រថយន្ត ចំនួន ០៣ គ្រឿង ។

សូមបញ្ជាក់ថា ករណីល្បែងភ្នាល់ទឹកភ្លៀងនេះ កន្លងទៅសមត្ថកិច្ចធ្លាប់បានធ្វើការបង្រ្កាប ជារឿយៗ ហើយថែមទាំងបានឃាត់ខ្លួនអ្នកប្រ

ព្រឹត្តបញ្ជូន ទៅកាន់អ យ្យកា រ អមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង តែអ្នកប្រព្រឹត្ត មួយចំនួ ន មិ នបាន បោះបង់នោះទេ ក្នុងនោះ ពួកគាត់បានផ្លាស់ ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រើន ៗ ទៅជារូបភាពតូចៗ នៅតាមទីវាលស្រែ ឆ្ងាយ ឬទីឆ្ងាយស្រឡះ ដើម្បីមើលមេឃ និងបានឃើញជាមុន ក្នុងករណី ពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា បើទោះបីជាបែបនេះក្តី សមត្ថកិច្ចនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែល មានលោកឧត្តមសនីយ៍ទោ សាត គឹមសាន ជាស្នង ការបន្តដឹកនាំជម្រុញដាក់វិធានការគ្រប់ពេលដល់ផែនជំនាញ និងអធិ ការ ដ្ឋាននគរបាលក្រុង ស្រុកឲ្យធ្វើការបង្រ្កាបគ្រប់អំពើល្មើសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ ដំប ង ដែលក្នុងនោះរួមមាន ទាំងល្បែង ស៊ីសង គ្រប់ប្រភេទ រួមទាំង ល្បែងភ្នាល់ទឹក ភ្លៀងនេះជាដើមផងដែរ។

បច្ចុប្បន្ន អ្នកភ្នាល់ទឹកភ្លៀងទាំង០៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបាន ការិយាល័យ ជំនាញ កំពុង កសាងសំណុំ រឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕


Telegram