រតនគិរី៖ យោងតាមផេក Ministry of Environment បានបង្ហោះនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នេះឲ្យដឹងថា ៖ មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគីរី បានជួយសង្រ្គោះកូនខ្លាត្រី ២ក្បាល ហើយបានប្រគល់ ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី ដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និងប្រលែងចូលព្រៃធម្មជាតិវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក វរៈសេនីយ៍ ត្រី និន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី ៧០៧ វីរៈការពារព្រពដែនគោគ ៦០៣ បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថានខេត្តរងតនគីរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។
កូនខ្លាត្រីទាំងពីរក្បាលនេះត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ចាប់បានក្បែរចំការរបស់គាត់ ហើយក៏បានមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ៕