ភ្នំពេញ៖ រថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ម្ខាងមកត្រង់ ម្ខាងទៀតបម្រុងឆ្លង បុកគូទគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង២០នាទី យប់ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AI 3352 បើកបរដោយបុរសម្នាក់តែម្នាក់ឯង តាមផ្លូវបេតុងពីលិចទៅកើត បម្រុងនឹងបត់ឆ្វេងឡើងទៅត្បូងវិញ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ្វត ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-33 80 បើកបដោយបុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ពីជើងមកត្បូង ក្នុងល្បឿនលឿនមកបុកចំពីចំហៀង ខាងក្រោយរថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង តែដោយសារមិនចង់វែងឆ្ងាយ ទើបម្ចាស់រថយន្តFord យល់ព្រមសំណងឲ្យរថយន្តម្ខាងទៀត ដើម្បីបញ្ចប់រឿងតែម្តង ៕

