ពោធិ៍សាត់៖ រថយន្តមួយគ្រឿងម៉ាកអាំងទែរ ជាប់ហ្វ្រាំងកង់រ៉ឺម៉កក្រោយ ផ្នែកខាងឆ្វេង ផ្ទុះកង់ឆេះរម៉កក្រោយយ៉ាងសន្ធោសន្ធៅ ផ្អើលសមត្ថកិច្ចចុះមកជួយធ្វើការបាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទី ទៀបភ្លឺ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិក្រោបី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆាបឆេះនេះ ម៉ាកអាំងទែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-9910 បើកបរដោយឈ្មោះ ឆាង សារះ អាយុ៣៧ ឆ្នាំ ភេទប្រុស រស់នៅភូមិចំបក់ ឃុំកំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមពីទិសខាងលិចទៅកើត ដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិក្រោបី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចកើតហេតុ រថយន្តជាប់ហ្វ្រាំងកង់រ៉ឺម៉កក្រោយ ផ្នែកខាងឆ្វេង ហើយផ្ទុះកង់ឆេះអស់ទាំងសម្ភារ:នៅលើរម៉កមាន កញ្ចក់ កង្ហាល់ ត្រូវបានកម្លាំងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅបាញ់ពន្លត់អស់ទឹកចំនួន០២ឡាន ទើបរលត់ទាំងស្រុង ៕