ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀង បណ្តាលឲ្យមានអ្នកស្លា..ប់ ខណៈផ្ទះទឹក៦ខ្នងបាក់លិចចូលទឹក និង១៥ខ្នងទៀតរបើកដំបូល នៅស្រុកកំពង់លែង
សន្តិសុខសង្គម
125

ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត។ ចំណែកផ្ទះចំនួន៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ក្នុងហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់លាយឡំជាមួយនិងភ្លៀង កាលពីវេលាម៉ោង ប្រមាណជាង៥ល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមផេក ទទក ទូរទស្សន៍ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ហុន ណាវី អាយុ៥ឆ្នាំ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា គ្រោះធម្មជាតិ ភ្លៀងនិងខ្យល់កន្រ្តាក់នេះ បានបោកបក់ប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឲ្យផ្ទះប្រមាណជាង២០ខ្នង បានរងការខូចខាតប៉ើងរបើកដំបូល ។ ក្នុងចំណោមនោះ៦ខ្នង ត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់ បោកផ្ទះពន្លិចចូលទៅក្នុងទឹក ហើយក្នុងភូមពាមខ្នង ឃុំផ្លូវទូក គឺជាភូមិសាស្រ្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលជាតំបន់លិចទឹក ដែលប្រជាពលរដ្ឋភាគច្រើនរស់នៅតាមផ្ទះបណ្តែតទឹក ៕


Telegram