ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅខ្ទេចគ្មានសល់ទាំងព្រឹក នៅស្រុកស្អាង
សន្តិសុខសង្គម
455

ខេត្តកណ្ដាល ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៩ និង១០នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះ ឡាច សុង ភេទ ប្រុស អាយុ ៧៥ ឆ្នាំ មុខរបរ កសិករ ខណៈដែលផ្ទះ ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ០៦×០៩ ម៉ែត្រ ឆេះខូចខាតទ្រព្យសម្បត្តិរួមមាន ៖

- ឆេះរទេះការ៉េមចំនួន ០១

- ឆេះម៉ាស៊ីនដេចំនួន ០១

- ឆេះម៉ាស៊ីនបូមទឹកចំនួន ០១

- ឆេះម៉ាស៊ីនបាញ់ថ្នាំចំនួន ០១

- ឆេះស្រូវចំនួន ២០ ប៉ាវ

- ឆេះលុយអស់ចំនួន ៣០០០ដុល្លា និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។

ចំណែកម្ចាស់ផ្ទះរងគ្រោះទី០២: ឈ្មោះ ហង្ស មាន ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ កសិក ផ្ទះធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ០៦×០៩ ម៉ែត្រ ឆេះខូចខាតជញ្ជាំងផ្ទះមួយចំហៀង ។

ក្នុងនោះដែរ ក៏មានការចុះអន្តរាគមន៍បាញ់ពន្លត់ពី រថយន្តជំនួយ អន្តរាគមន៍ ០៧ គ្រឿងរួមមាន ៖

- រថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋានចំនួន ០២ គ្រឿង

- រថយន្តការិយាល័យពន្លត់អគ្គីភ័យចំនួន ០២ គ្រឿង

- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចំនួន ០១ គ្រឿង

- រថយន្តពន្លត់អគ្គីភ័យស្រុកគៀនស្វាយចំនួន ០១ គ្រឿង

- រថយន្តពន្លត់អគ្គីភ័យស្រុកកោះធំចំនួន ០ ១ គ្រឿង ។

ក្រោយទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យ សហការរថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានស្រុកស្អាង កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ អាជ្ញាធរមូលដ្ឋាន ជុំវិញនោះបានសហការគ្នា ក្នុងការជួយពន្លត់ដោយប្រើប្រាស់ទឹក០១ឡាន ទើបរលត់ទៅវិញ ១០០% និងបានគ្រប់គ្រងបាន មិនបណ្ដាលឲ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឡើយ និងរលត់ជាស្ថាពរនៅម៉ោង១០ និង ១០នាទី ។

ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែ ភ្លើង) ៕


Telegram